អត្ថប្រយោជន៍នៃការទទួលបានទិដ្ឋាការជំនួញ និងទិដ្ឋាការស្នាក់នៅអូស្ត្រាលី

ការធ្វើអន្តោប្រវេសន៍ គឺជាការសម្រេចចិត្តដែលអាចផ្លាស់ប្តូរជោគវាសនារបស់លោកអ្នក ហើយមិនមានវិធីសាស្រ្តគំរូមួយណាដើម្បីសម្រេចគោលដៅរបស់លោកអ្នកទេ ប៉ុន្តែភាពដ៏តានតឹងនេះនឹងត្រូវបានធ្វើឡើងដោយរលូន ជាមួយនឹងការជំនួយដែលពោរពេញទោដោយវិជ្ជាជីវៈ នៅក្នុងដំណើរការទាំងមូល។​

សិទ្ធិក្នុងការដាក់ពាក្យសុំទិដ្ឋាការអាជីវកម្ម ​និងទិដ្ឋាការវិនិយោគ៖

  • ប្រសិនបើលោកអ្នកមានប្រវត្តិអាជីវកម្ម លោកអ្នកត្រូវមានមុខជំនួញ ជាមួយប្រាក់ចំណូលនៃអាជិវកម្មយ៉ាងហោចណាស់ 380,000 ដុល្លារក្នុងរយៈពេលយ៉ាងតិច 2 ឆ្នាំក្នុងរយៈពេល 4 ឆ្នាំចុងក្រោយ។
  • ប្រសិនបើលោកអ្នកមិនមានប្រវត្តិគ្រប់គ្រងអាជីវកម្មទេ លោកអ្នកត្រូវមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ 1.7 លានដុល្លារ ដែលទ្រព្យសម្បត្តិទាំងនោះអាចមានទម្រង់ជាកម្មសិទ្ធិដីធ្លី ទ្រព្យសម្បត្តិ កសិដ្ឋាន អាជីវកម្ម ប្រាក់បញ្ញើមានកាលកំណត់ និងទ្រព្យសម្បត្តិផ្សេងទៀត។

អត្ថប្រយោជន៍នៃការធ្វើអន្តោប្រវេសន៍ក្រោមទិដ្ឋាការជំនួញ៖

1. ការកំហិតអាយុ – ការកំហិតអាយុ គឺមានភាពបត់បែនជាមួយការផ្តល់ការលើកលែងក្រោមការធ្វើអន្តោប្រវេសន៍លក្ខណៈជំនួញ។

2. រក្សាជំនួញដែលមានស្រាប់របស់អ្នក – ការធ្វើចំណាកស្រុកក្រោមការធ្វើជំនួញមិនតម្រូវឱ្យអ្នកបិទអាជីវកម្ម ដែលមានស្រាប់របស់អ្នកនៅក្នុងប្រទេសកំណើតរបស់អ្នកទេ។

3. រាប់បញ្ចូលក្រុមគ្រួសាររបស់អ្នក – ក្រោមការធ្វើចំណាកស្រុកអ្នកអាចបញ្ចូលសមាជិកក្រុមគ្រួសាររបស់អ្នកផងដែរ។

4. ទ្រព្យសម្បត្តិហិរញ្ញវត្ថុ – ទ្រព្យសម្បត្តិណាមួយដែលស្ថិតនៅក្រោមឈ្មោះប្តីនិង / ឬប្រពន្ធអាចត្រូវបានរួមបញ្ចូលគ្នាជាទ្រព្យសម្បត្តិមួយដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ ដែលជាតម្រូវការហិញ្ញវត្ថុ។

5. ការងារ និងការសិក្សា – សមាជិកគ្រួសារ ដែលរស់នៅក្នុងបន្ទុកត្រូវបានអនុញ្ញាតអោយធ្វើការ និងសិក្សានៅប្រទេសអូស្រ្តាលី។

6. ការអប់រំដោយឥតគិតថ្លៃ – កូនៗនៅក្នុងបន្ទុកទាំងអស់អាចចូលរៀនសាលារដ្ឋជាន់ខ្ពស់ ដោយឥតគិតថ្លៃរហូតដល់ថ្នាក់វិទ្យាល័យ។ ការអប់រំជាតិអូស្រ្តាលីត្រូវបានជាប់ចំណាត់ថ្នាក់លេខ 4 នៅលើពិភពលោក។

7. ការធានារ៉ាប់រងផ្នែកថែរទាំសុខភាព – មិនមានការបែងចែកថ្នាក់ និងលំដាប់ក្នុងការថែរទាំសុខភាពនោះទេ ការព្យាបាលទាំងអស់គឺត្រូវបានគេចាត់ទុកជាលោកអ្នក ជាអ្នកជំងឺពិសេស។ អ្នកមានសិទ្ធិទទួលបានសេវាថែរទាំសុខភាពល្អបំផុត។ ប្រទេសអូស្ត្រាលីគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជឿនលឿនខាងវេជ្ជសាស្ត្រកំពូលនៅក្នុងពិភពលោក។

8. ការពង្រីកអាជីវកម្មដោយមានជំនួយពីស្ថាប័នរដ្ឋាភិបាល AusTrade អ្នកអាចប្រើប្រទេសអូស្រ្តាលីជាមូលដ្ឋានដើម្បីពង្រីកបណ្តាញជំនួញរបស់អ្នកនៅតាមតំបន់។

9. ពលរដ្ឋអូស្រ្តាលី – អ្នកអាចក្លាយជាពលរដ្ឋអូស្រ្តាលី។

ប្រទេសអូស្រ្តាលីក៏មានភាពល្បីល្បាញផ្នែកមជ្ឃដ្ឋានធម្មជាតិ និងបរិយាកាសដ៏ស្រស់បំព្រង ដែលនឹងធានាសន្តិសុខ និងធ្វើអោយគុណភាពជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងផងដែរ។

ជាមួយនឹងបទពិសោធន៍រយៈពេល 27 ឆ្នាំរបស់យើងខ្ញុំ ភ្នាក់ងារអន្តោប្រវេសន៍ចុះបញ្ជីអូស្ត្រាលីនឹងដើរជាមួយលោកអ្នក និងគ្រួសារលោកអ្នកតាមរយៈការដាក់ពាក្យសុំរបស់អ្នក ដើម្បីធានាឱ្យអ្នកទទួលបានជោគជ័យក្នុងការស្នើរសុំទិដ្ឋាការទៅប្រទេសអូស្ត្រាលី។

សូមទូរស័ព្ទមកពួកយើងឥឡូវនេះ សម្រាប់ការពិគ្រោះយោបល់ដោយឥតគិតថ្លៃ: +855.1233.5259 – 01533.5259 – 016.281.999