ដោយសារតែមានការស្នើរសុំទិដ្ឋាការទៅកាន់ប្រទេសអូស្រ្តាលី មានច្រើនលើសពីតម្រូវការ នាយកដ្ឋានអន្តោប្រវេសន៍អូស្រ្តាលី ស្ថិតក្រោមរដ្ឋាភិបាល ម៉ារីសាន់ បាននឹងកំពុងធ្វើការពិគ្រោះយោបល់គ្នាក្នុងការកែប្រែការស្នើរទិដ្ឋាការ(ច្នៃប្រឌិតអាជីវកម្ម),(ប្រភេទទិដ្ឋាការវិនិយោគផ្សេងៗទៀត) ព្រមទំាង(ការញែកពាក្យស្នើរសុំជា៩ដំណាក់កាលខុសៗគ្នា)។
ស្ថិតក្នុងការត្រួតពិនិត្យសារឡើងវិញ សរបញ្ជាក់អោយឃើញថាការស្នើរសុំទិដ្ឋាការអាចនឹងមានតម្រូវច្រើនជាមុនទៅទៀត ក្នុងការស្នើរសុំទិដ្ឋាការវិនិយោគដូចជា ទិដ្ឋាការវិនិយោគ ១៨៨, ទិដ្ឋាការច្នៃប្រឌិត និងទិដ្ឋាការទេព្យកោសល្យអាជីវកម្ម អាចនឹងត្រូវផ្លាស់ប្តូរទំាងស្រុង។
លោក Robert Chelliah អគ្គនាយកនៃក្រុមហ៊ុន អន្តោប្រវេសន៍អូស្រ្តាលី បានមានប្រសាសន៏ថា៖ “សូមធ្វើការសម្រេចចិត្តក្នុងការស្នើរសុំទិដ្ឋាការ មុនពេលច្បាប់នៃការស្នើរសុំទិដ្ឋាការមានការកែប្រែ។ ការកើនឡើងនូវតម្រូវការដូចដែលពោលខាងលើនេះ អាចធ្វើអោយដំណើរក្នុងការស្នើរសុំទិដ្ឋាការកាន់តែមានលំបាកខ្លាំងជាងមុន។”
លោក Alan Tudge រដ្ឋមន្ត្រីស្តីទី នៃប្រជាជនអន្តោរប្រវេសន៏បានមានប្រសាសន៏ថា៖ “ការធ្វើចំណាកស្រុកទៅកាន់ប្រទេសអូស្រ្តាលី គឺជាទីចាប់អារម្មណ៍សម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន យើងគួរតែជួយជុំរុញអោយជនបរទេស ដែលមកប្រទេសអូស្ត្រាលីមកធ្វើការវិនិយោគក្នុងការបង្កើតឱកាសការងារ។ រាជរដ្ឋាភិបាលបានកំពុងពិចារណ ថាតើគួរធ្វើបែបណាដើម្បីអោយមានកំណើននៃការវិនិយោគកាន់តែច្រើនឡើងនៅតំបន់ជនបទ។
ជនចំណាកស្រុកភាគច្រើនដែលស្ថិតក្រោមកម្មវិធីទិដ្ឋាការអាជីវកម្មធ្វើការរស់នៅប្រទេសអូស្ត្រាលីដោយប្រើទិដ្ឋការបណ្តោះអាសន្នក្នុងរយៈពេលយ៉ាងតិចបួនឆ្នាំ។ អ្នកដាក់ពាក្យសុំត្រូវបានតម្រូវឱ្យបំពេញគ្រប់លក្ខន្តិកៈរបស់ប្រទេសអូស្ត្រាលី មានអត្តចរិកល្អ អត្តសញ្ញាណច្បាស់លាស់ មានសុខភាពល្អ ហើយទ្រព្យសម្បត្តិដែលត្រូវធ្វើការវិនិយោគជាទ្រព្យសម្បត្តិដែលស្របច្បាប់។
ក្នុងឆ្នាំនេះ ពាក្យស្នើរសុំទិដ្ឋាការជាង ៦,៨០០ មកពីគ្រប់ទីកន្លែង នៅក្នុងនោះមានចំនួន ៦.៣ភាគរយដែលទទួលបាននូវទិដ្ឋាការចំណាកស្រុកនេះ។
ការកែប្រែនូវតែស្ថិតក្នុងការត្រួតពិនិត្យម្តងហើយម្តងទៀតរហូតដល់ថ្ងៃទី ១៤កុម្ភៈ២០២០ មុនការផ្លាស់ប្តូរក្នុងការស្នើរសុំទិដ្ឋាការមានការផ្លាស់ប្តូរ។
ក្នុងនាមជាភ្នាក់ងារចំណាកស្រុកដែលមានបទពិសោធន៍ជាង ៤០ឆ្នាំក្នុងការដោះស្រាយករណីទាក់ទងនឹងការធ្វើការចំណាកស្រុក លោក Robert Chelliah លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនិងវិនិយោគ្រិន គ្រោងនឹងធ្វើចំណាកស្រុកទៅអូស្ត្រាលី គួរតែធ្វើការស្នើរសុំទិដ្ឋាការឥឡូវនេះមុនពេលរាជរដ្ឋាភិបាលធ្វើការកែប្រែច្បាប់។
ពេលវេលាជាមាសប្រាក់ សូមកុំមានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរជោគវាសនារបស់លោកអ្នក ក្នុងការស្នើរសុំទិដ្ឋាការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី មុនពេលច្បាប់នៃការស្នើរសុំទិដ្ឋាការមានការផ្លាស់់ប្តូរ។ សូមកុំពន្យាពេលក្នុងការស្នើរអោយក្រុមហ៊ុនយើងខ្ញុំជួយលោកអ្នកក្នុងការបំពេញបែបបទអោយទាន់ពេលវេលា។ សូមចាប់ផ្តើមវាឥឡូវនេះ។
លោក Robert Chelliah ភ្នាក់ងារអន្តោប្រវេសន៏មកពីទីក្រុងភឺសភាគខាងលិចអូស្ត្រាលី ជាអ្នកដែលមានវិជ្ជាជីវៈច្បាស់លាស់ ផ្នែកទិដ្ឋាការវិនិយោគ និងចំណាកស្រុកទៅកាន់ប្រទេសអូស្ត្រាលី។ នាពេលបច្ចុប្បន្ននេះ គាត់កំពុងប្រតិបត្តិការងារពេញម៉ោងនៅបុរីប៉េងហួត ដឹស្តារផ្លាទីនៀម ប៉ូឡារីស រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានការិយាល័យនៅទីក្រុងភឺត និងប្រទេសម៉ាឡេស៊ី។
សម្រាប់ពត៌មានបន្ថែមសូមចូលកាន់គេហទំព័រ www.austmigration.com.au រឺ អ៊ីម៉ែលមានកាន់ ama@austmigration.com.au ។ | (+855) 1533 5259 / 01233 5259

