ដោយសារតែមានការស្នើរសុំទិដ្ឋាការទៅកាន់ប្រទេសអូស្រ្តាលី មានច្រើនលើសពីតម្រូវការ នាយកដ្ឋានអន្តោប្រវេសន៍អូស្រ្តាលី ស្ថិតក្រោមរដ្ឋាភិបាល ម៉ារីសាន់ បាននឹងកំពុងធ្វើការពិគ្រោះយោបល់គ្នាក្នុងការកែប្រែការស្នើរទិដ្ឋាការ(ច្នៃប្រឌិតអាជីវកម្ម),(ប្រភេទទិដ្ឋាការវិនិយោគផ្សេងៗទៀត) ព្រមទំាង(ការញែកពាក្យស្នើរសុំជា៩ដំណាក់កាលខុសៗគ្នា)។ ស្ថិតក្នុងការត្រួតពិនិត្យសារឡើងវិញ សរបញ្ជាក់អោយឃើញថាការស្នើរសុំទិដ្ឋាការអាចនឹងមានតម្រូវច្រើនជាមុនទៅទៀត ក្នុងការស្នើរសុំទិដ្ឋាការវិនិយោគដូចជា ទិដ្ឋាការវិនិយោគ ១៨៨, ទិដ្ឋាការច្នៃប្រឌិត និងទិដ្ឋាការទេព្យកោសល្យអាជីវកម្ម អាចនឹងត្រូវផ្លាស់ប្តូរទំាងស្រុង។ លោក Robert Chelliah អគ្គនាយកនៃក្រុមហ៊ុន អន្តោប្រវេសន៍អូស្រ្តាលី បានមានប្រសាសន៏ថា៖ “សូមធ្វើការសម្រេចចិត្តក្នុងការស្នើរសុំទិដ្ឋាការ មុនពេលច្បាប់នៃការស្នើរសុំទិដ្ឋាការមានការកែប្រែ។ ការកើនឡើងនូវតម្រូវការដូចដែលពោលខាងលើនេះ អាចធ្វើអោយដំណើរក្នុងការស្នើរសុំទិដ្ឋាការកាន់តែមានលំបាកខ្លាំងជាងមុន។” លោក Alan Tudge រដ្ឋមន្ត្រីស្តីទី នៃប្រជាជនអន្តោរប្រវេសន៏បានមានប្រសាសន៏ថា៖ “ការធ្វើចំណាកស្រុកទៅកាន់ប្រទេសអូស្រ្តាលី គឺជាទីចាប់អារម្មណ៍សម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន យើងគួរតែជួយជុំរុញអោយជនបរទេស ដែលមកប្រទេសអូស្ត្រាលីមកធ្វើការវិនិយោគក្នុងការបង្កើតឱកាសការងារ។ រាជរដ្ឋាភិបាលបានកំពុងពិចារណ ថាតើគួរធ្វើបែបណាដើម្បីអោយមានកំណើននៃការវិនិយោគកាន់តែច្រើនឡើងនៅតំបន់ជនបទ។ ជនចំណាកស្រុកភាគច្រើនដែលស្ថិតក្រោមកម្មវិធីទិដ្ឋាការអាជីវកម្មធ្វើការរស់នៅប្រទេសអូស្ត្រាលីដោយប្រើទិដ្ឋការបណ្តោះអាសន្នក្នុងរយៈពេលយ៉ាងតិចបួនឆ្នាំ។ អ្នកដាក់ពាក្យសុំត្រូវបានតម្រូវឱ្យបំពេញគ្រប់លក្ខន្តិកៈរបស់ប្រទេសអូស្ត្រាលី មានអត្តចរិកល្អ អត្តសញ្ញាណច្បាស់លាស់ Read More …